It is just a house |
ជាការពិត! ផ្ទះជាកន្លែងមួយដែលមានដំបូងអាចឲ្យយើងជ្រកភ្លៀង
និងថ្ងៃបាន ហើយវារឹតតែជាកន្លែងមួយ ផ្តល់ការសម្រាកឲ្យយើង និងជាទីតាំងអចិន្ត្រៃន៍
សម្រាប់ការរស់នៅក្នុងសង្គមមួយជាមួយមនុស្សផ្សេងទៀត។
តែផ្ទះ សម្រាប់ខ្ញុំ មិនមែនមានន័យត្រឹមតែប៉ុណ្ណឹងទេ។ បើគ្រាន់តែត្រូវការកន្លែងបាំងថ្ងៃ ក្រោមដើមឈើក៏បាន បើគ្រាន់ត្រឹមជ្រកភ្លៀង
ក្នុងរូងភ្នំក៏រួចដែរ។
អ្នកអាចឲ្យនិយមន័យបានច្រើនជាងនេះផង អាស្រ័យដោយបុគ្គល និងចំណេះដឹង
បូករួមជាមួយបទពិសោធន៍ដោយឡែកពីគ្នា។ យ៉ាងណាមិញ អ្នកមិនមែនខ្ញុំ ហើយខ្ញុំរឹតតែមិនដូចអ្នកផ្សេង។
A house in dream |
អាចថាអាត្មានិយម ទាមទារ រឺមិនសមហេតុ (ព្រោះមនុស្សម្នាក់ៗ តែងតែមានគ្រួសារ ឪពុកម្តាយ ការងារ និងហេតុផលរៀងៗខ្លួន ) តែវាជាអារម្មណ៍ វាមិនមែនបន្ទាត់មួយត្រង់ បែងចែកឲ្យដាច់រវាង គ្រួសារ មិត្តភ័ក្ត និងស្នេហានោះទេ។
It is not a house, but home sweet home |
ខ្ញុំសុំផ្ទះមួយដែលអាចឲ្យខ្ញុំសម្រាកបាន ដោយមុនបិទភ្នែកឃើញគាត់ជាមនុស្សចុងក្រោយ ពេលបើកភ្នែក ឃើញគាត់ជាមនុស្សដំបូង។
នេះជាផ្ទះ ផ្ទះដែលខ្ញុំរំភើបចង់បាន តែតើវាគ្រាន់រឿងកំប្លែង សម្រាប់និទានមុនចូលគេងមែនទេ?
ដោយ៖ អនង្គ
No comments:
Post a Comment