Saturday, March 30, 2013

ទឹកភ្នែកគឺជាភាពទន់ជ្រាយ?



មានមនុស្សជាច្រើននិយាយថា ទឹកភ្នែកគឺគ្រាន់តែជាទឹកភ្នែក ពេលមនុស្សសប្បាយចិត្ត​ក៏ហូរ​ទឹកភ្នែក កើតទុក្ខក៏ហូរទឹកភ្នែក។ វាគ្មានអីអស្ចារ្យនោះទេ ។ ពេលខ្លះទៀត គ្រាន់តែជ្រុលដៃប៉ះ រឺក៏ដីហុយចូលបន្តិច ក៏ហូរទឹកភ្នែកដែរ។  ដូច្នេះគឺវាសមញ្ញណាស់។

យ៉ាងណាមិញ សម្រាប់អ្នកមួយ​ចំនួនផ្សេង​ទៀត​​នោះ​​គឺ​យល់​ថា​ ទឹកភ្នែក គឺសម្តែងចេញនូវ​ភាព​ទន់​ជ្រាយ​របស់មនុស្ស។ 

តែសម្រាប់ខ្ញុំ ទឹកភ្នែកដែលហូរចេញ គឺ​ដើម្បីបន្ធូរ​អារម្មណ៍​​​តានតឹង​របស់ខ្ញុំ។ ពេលខ្លះ ខ្ញុំក៏ហូរទឹកភ្នែកដែរ នៅ​ពេល​ដែលខ្ញុំមានអារម្មណ៍ឯកា គ្មានអ្នកយល់ចិត្ត រឺប្រកែក​មិន​​យល់​គ្នាពីសំណាក់ មនុស្សជាទីស្រលាញ់

ហើយពេលខ្លះ សូម្បីតែស្តាប់បទចំរៀង ក៏ខ្ញុំ​ស្រក់​ទឹកភ្នែក​ដែរ ព្រោះមានអារម្មណ៍ថា វាដូចអ្វីដែលខ្ញុំបានឆ្លងកាត់ រឺខ្ញុំ​អាច​នឹងមាន​លទ្ធផល​ដូចសាច់​រឿង​បទនោះ។

ជាក់ស្តែងមានបទចំរៀងពីរបទ ដែលធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែក នោះគឺ រស់ក្បែរទ្រូងបងសែនកក់ក្តៅ និងអរគុណការលះបង់បង

ខ្ញុំព្យាយាមមិនយំទេ បើទោះជាពេលខ្លះ ខ្ញុំចង់យំ។ មាន​មនុស្ស​ជាច្រើនថាខ្ញុំរឹងមាំណាស់ មិនងាយ​ហូរទឹកភ្នែកទេ។ នេះជាអ្វីដែលគេឃើញ តែ​ហេតុអ្វី​គ្រាន់​តែ​រឿងបន្តិចបន្តួចជាមួយមនុស្សម្នាក់នោះ ខ្ញុំហូរទឹកភ្នែករហូត? តើខ្ញុំទន់ជ្រាយណាស់មែនទេ?

ភ្នំពេញ ថ្ងៃទី៣១ មីនា ២០១៣
អនង្គ

Back to you!



It is more than one year if I am not confused that I have left this blog away. I actually forget even the password to logic this account. Nevertheless, I keep telling myself that I will back to you once again in life. I have never left you or forget you. I plan to make you my blog as the personal online diary.

I obviously have gone through many experiences in life. Some of those are completely new and unexpected to me. But I missed the chance to keep record in this live note.

Sometimes, I have whispered myself that I would have done it somehow anyway, I can do it later, it is not that rushed. Then, the result I got from it was it was still it was, and I didn’t finish it. And I have no more feeling to do it anymore.

So, all in all, I start again with my work, my wish and promise to myself, I am back here as I back to success. Guys, you too, if you have something to do, please do it, don’t say or think that do it later, otherwise, it would be later and later. And it has never completed forever. Let’s start from now on.

Mr. Blog, I back to you. You are the space where I share the world about my life. Thanks!

Phnom Penh, Cambodia 31st Mar 2013Banung