នេះមិនមែនជាលើកទី១ទេ ដែលខ្ញុំបាត់របស់ ពិសេសគឺកាបូបដៃ
តែវាជាលើកដំបូងក្នុងជីវិត ដែលមានវ័យជិត៣០ឆ្នាំនេះ
ដែលខ្ញុំត្រូវបានទទួលមកវិញនូវរបស់ដែលបាត់។ សម្រាប់បទពិសោធន៍កន្លងមក
បើទោះជាខ្ញុំធ្លាប់រើសបានកាបូប រឺរបស់មានតម្លៃរបស់អ្នកដទៃ ហើយប្រគល់អោយគេវិញក៏ដោយ
ក៏ខ្លួនខ្ញុំផ្ទាល់មិនដែលជឿថា របស់ដែលខ្ញុំបានបាត់ ពិតជាអាចរកឃើញវិញដោយមិនបាត់បង់អ្វីឡើយ
ព្រោះខ្ញុំធ្លាប់ជួបរឿងមិនល្អច្រើនពេកហើយ ដែលពេលខ្លះខ្ញុំចង់ រឺមិនចង់
ក៏ត្រូវទទួលស្គាល់នូវការពិតដែលកើតមាន រឺធ្លាប់ជូបប្រទះ។
យ៉ាងណាមិញ ខ្ញុំពិតជាអរគុណ
រឺក៏មិនដឹងថាត្រូវរកពាក្យអ្វីមកនិយាយលើសពីពាក្យនេះទេ សម្រាប់ការដែលរើសបាន រក្សាទុក
និងព្យាយាមស្វែងរករូបខ្ញុំ។
អរគុណយ៉ាងខ្លាំងនេះ មិនមែនព្រោះតែតម្លៃទឹកលុយ
និងសំភារៈក្នុងកាបូបនោះទេ តែអរគុណនេះសម្រាប់ការធ្វើអំពើល្អរបស់ប្អូន @Oun_May ក៏ដូចជាស្ថាប័នរបស់ប្អូន និងសហការី។ អរគុណសិស្សប្អូន
@Lo_Lida និង @Jamy សម្រាប់ការឆ្លើយតបយ៉ាងឆាប់រហ័ស។
អរគុណ @Oscar_Hourt សម្រាប់ការជួយភ័យ។
មេរៀនថ្ងៃនេះ ជាការចង់ចាំមួយក្នុងជីវិតខ្ញុំ
ហើយអ្វីដែលចាំបំផុតនោះគឺខ្ញុំមិនចូលរួមថតទទួលយករបស់វិញទេ។ អូ!មិនមែនទេ
គឺមិនត្រូវតែមិនចូលចិត្តថតទទួលរបស់ទេ តែប្រគល់របស់ក៏មិនចូលចិត្តដែរ
សូម្បីតែចូលបុណ្យក៏ដោយ ក៏មិនចូលចិត្តដាក់ឈ្មោះដែរ។
អញ្ជឹងហើយទើបខ្ញុំសម្រេចចិត្តមិនទាន់ត្រូវថា គួរអ រឺសប្បាយ?
No comments:
Post a Comment