Monday, June 19, 2017

មិនដឹងត្រូវអរ សប្បាយ រឺយ៉ាងណា?


នេះមិនមែនជាលើកទី១ទេ ដែលខ្ញុំបាត់របស់ ពិសេសគឺកាបូបដៃ តែវាជាលើកដំបូងក្នុងជីវិត ដែលមានវ័យជិត៣០ឆ្នាំនេះ ដែលខ្ញុំត្រូវបានទទួលមកវិញនូវរបស់ដែលបាត់។ សម្រាប់បទពិសោធន៍កន្លងមក បើទោះជាខ្ញុំធ្លាប់រើសបានកាបូប រឺរបស់មានតម្លៃរបស់អ្នកដទៃ ហើយប្រគល់អោយគេវិញក៏ដោយ ក៏ខ្លួនខ្ញុំផ្ទាល់មិនដែលជឿថា របស់ដែលខ្ញុំបានបាត់ ពិតជាអាចរកឃើញវិញដោយមិនបាត់បង់អ្វីឡើយ ព្រោះខ្ញុំធ្លាប់ជួបរឿងមិនល្អច្រើនពេកហើយ ដែលពេលខ្លះខ្ញុំចង់ រឺមិនចង់ ក៏ត្រូវទទួលស្គាល់នូវការពិតដែលកើតមាន រឺធ្លាប់ជូបប្រទះ។

យ៉ាងណាមិញ ខ្ញុំពិតជាអរគុណ រឺក៏មិនដឹងថាត្រូវរកពាក្យអ្វីមកនិយាយលើសពីពាក្យនេះទេ សម្រាប់ការដែលរើសបាន រក្សាទុក និងព្យាយាមស្វែងរករូបខ្ញុំ។

អរគុណយ៉ាងខ្លាំងនេះ មិនមែនព្រោះតែតម្លៃទឹកលុយ និងសំភារៈក្នុងកាបូបនោះទេ តែអរគុណនេះសម្រាប់ការធ្វើអំពើល្អរបស់ប្អូន @Oun_May ក៏ដូចជាស្ថាប័នរបស់ប្អូន និងសហការី។ អរគុណសិស្សប្អូន @Lo_Lida និង @Jamy សម្រាប់ការឆ្លើយតបយ៉ាងឆាប់រហ័ស។ អរគុណ @Oscar_Hourt សម្រាប់ការជួយភ័យ។ 


មេរៀនថ្ងៃនេះ ជាការចង់ចាំមួយក្នុងជីវិតខ្ញុំ ហើយអ្វីដែលចាំបំផុតនោះគឺខ្ញុំមិនចូលរួមថតទទួលយករបស់វិញទេ។ អូ!មិនមែនទេ គឺមិនត្រូវតែមិនចូលចិត្តថតទទួលរបស់ទេ តែប្រគល់របស់ក៏មិនចូលចិត្តដែរ សូម្បីតែចូលបុណ្យក៏ដោយ ក៏មិនចូលចិត្តដាក់ឈ្មោះដែរ។ អញ្ជឹងហើយទើបខ្ញុំសម្រេចចិត្តមិនទាន់ត្រូវថា គួរអ រឺសប្បាយ?