មានមនុស្សជាច្រើននិយាយថា ទឹកភ្នែកគឺគ្រាន់តែជាទឹកភ្នែក
ពេលមនុស្សសប្បាយចិត្តក៏ហូរទឹកភ្នែក កើតទុក្ខក៏ហូរទឹកភ្នែក។ វាគ្មានអីអស្ចារ្យនោះទេ
។ ពេលខ្លះទៀត គ្រាន់តែជ្រុលដៃប៉ះ រឺក៏ដីហុយចូលបន្តិច ក៏ហូរទឹកភ្នែកដែរ។ ដូច្នេះគឺវាសមញ្ញណាស់។
យ៉ាងណាមិញ សម្រាប់អ្នកមួយចំនួនផ្សេងទៀតនោះគឺយល់ថា ទឹកភ្នែក គឺសម្តែងចេញនូវភាពទន់ជ្រាយរបស់មនុស្ស។
តែសម្រាប់ខ្ញុំ ទឹកភ្នែកដែលហូរចេញ គឺដើម្បីបន្ធូរអារម្មណ៍តានតឹងរបស់ខ្ញុំ។ ពេលខ្លះ ខ្ញុំក៏ហូរទឹកភ្នែកដែរ នៅពេលដែលខ្ញុំមានអារម្មណ៍ឯកា គ្មានអ្នកយល់ចិត្ត រឺប្រកែកមិនយល់គ្នាពីសំណាក់ មនុស្សជាទីស្រលាញ់។
ហើយពេលខ្លះ សូម្បីតែស្តាប់បទចំរៀង ក៏ខ្ញុំស្រក់ទឹកភ្នែកដែរ ព្រោះមានអារម្មណ៍ថា វាដូចអ្វីដែលខ្ញុំបានឆ្លងកាត់ រឺខ្ញុំអាចនឹងមានលទ្ធផលដូចសាច់រឿងបទនោះ។

ជាក់ស្តែងមានបទចំរៀងពីរបទ
ដែលធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែក នោះគឺ រស់ក្បែរទ្រូងបងសែនកក់ក្តៅ និងអរគុណការលះបង់បង។
ខ្ញុំព្យាយាមមិនយំទេ បើទោះជាពេលខ្លះ
ខ្ញុំចង់យំ។ មានមនុស្សជាច្រើនថាខ្ញុំរឹងមាំណាស់ មិនងាយហូរទឹកភ្នែកទេ។
នេះជាអ្វីដែលគេឃើញ តែហេតុអ្វីគ្រាន់តែរឿងបន្តិចបន្តួចជាមួយមនុស្សម្នាក់នោះ
ខ្ញុំហូរទឹកភ្នែករហូត? តើខ្ញុំទន់ជ្រាយណាស់មែនទេ?
ភ្នំពេញ ថ្ងៃទី៣១ មីនា ២០១៣
អនង្គ